នៅថៃ្ងព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយមានការចង្អុលទិសពី ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ នាំយក អុិចស្កាវ៉ាទ័រចំនួន 01គ្រឿង ទៅជីកប្រឡាយប្រវែង 150ម ដើម្បីភ្ជាប់ពីប្រឡាយដើមពោធិ ស្ថិតនៅឃុំធ្លក ស្រុកទ្រាំង ទាញយកទឹកទៅជួយសង្គ្រោះស្រូវប្រហែល 150 ហិកតា របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពង់ធ្វើស្រូវប្រាំងលើកទី២ នៅលើផ្ទៃដីស្រូវវស្សា នៅឃុំគោកពោធិ ស្រុកបូរីជលសារ ។
ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ នាំយក អុិចស្កាវ៉ាទ័រចំនួន 01គ្រឿង ទៅជីកប្រឡាយប្រវែង 150ម ដើម្បីភ្ជាប់ពីប្រឡាយដើមពោធិ
