នាល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូស្រ្តី មកពីក្រុមសមាជិកាព្រឹទ្ធសភា ក្រសួងកិច្ចការនារី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញនាំយកន្ត្រកផ្កាគោរពជូនពរលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨មីនា នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។