ព្រឹកថ្ងៃសៅរ៍ ៥កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្រ្ដ ចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលប្រចាំខេត្តកំពង់ឆ្នាំង អមដំណើរដោយមន្រ្ដីជំនាញ និងអាជ្ញាធរ ឃុំ ស្រុក បានអញ្ជើញទៅពិនិត្យផ្លូវ និងទីតាំងសម្រាប់សាងសង់លូរំដោះទឹក ស្ថិតនៅក្នុង ភូមិច្រកត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង តាមសំណូមពររបស់ប្រជាពលរដ្ឋនៅតំបន់នេះ ៕
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញទៅពិនិត្យផ្លូវ និងទីតាំងសម្រាប់សាងសង់លូរំដោះទឹក ក្នុង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
