ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិត្យគ្រឿងញៀនខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរជំនាញ អង្គភាពជុំវិញខេត្ត បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើល មន្ត្រីជំនាញគ្រឿងញៀន នៃស្នងការនគរបាលខេត្ត ធ្វើតេស្តត្រួតពិនិត្យទឹកនោម មន្ត្រីអនុរក្សពន្ធនាគារ និង អ្នកជាប់ឃុំ នៅពន្ធនាគារខេត្តប៉ៃលិន ដើម្បីរកសារធាតុញៀន នៅពន្ធនាគារខេត្តប៉ៃលិន ស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន 08-07-2019
សូមបញ្ជាក់ថា៖ ក្រោយពីធ្វើតេស្តទឹកនោម មន្ត្រីអនុរក្សពន្ធនាគារ ចំនួន ៥៨នាក់ ស្រី ០៧នាក់ និង អ្នកជាប់ឃុំ ចំនួន ២៥៥នាក់ ស្រី ២១នាក់ ជាលទ្ធផលមិនមាន រកឃើញផ្ទុកសារធាតុញៀននោះទេ ដូច្នេះនៅក្នុងពន្ធនាគារខេត្តប៉ៃលិន មិនមានការលួចលាក់ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់នោះទេ។