ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះពិនិត្យការចាក់ ដីក្នុងអាងទឹកតាកុយ ស្ថិតនៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយពិនិត្យឃើញថា ៖
-អាជ្ញាធរស្រុកចាក់ដីនេះពុំមានកិច្ចសហការ និងប្រជុំផ្សព្វផ្សាយ ដល់សហគមន៍ទំនប់តាកុយ និងមិនបានជូនដំណឹងដល់មន្ទីរជំនាញដែរ ធ្វើឲ្យសមាជិកសហគមន៍ មានការភ័ន្តច្រឡំថា ជាការបំពានរំលោភយកដីក្នុងអាងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែជាក់ស្តែងការចាក់ដីនេះមិនមានប៉ះពាល់ដល់ការរក្សាទឹកក្នុងអាងទេ ដោយស្ថិតនៅផ្នែកខាងលើដើម្បីពង្រីកបន្ថែមដីក្បែរស្នាក់ការសហគមន៍ សម្រាប់ទីសំចតយានជំនិះទេសចរណ៍។
-ចំពោះករណីខាងលើត្រូវបាន បពា្ឈប់ទាំងស្រុងដោយរក្សាដីដែល បានចាក់នោះទុកអោយសហគន៍ប្រើប្រាស់ជាប្រយោជន៍រួម។
ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំក្រុមការងារបច្ចេកទេស រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះពិនិត្យការចាក់ ដីក្នុងអាងទឹកតាកុយ
