នៅថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានបន្តសកម្មភាពធ្វើការថែទាំ និងជួសជុល ស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៤កន្លែង ដែលមានស្ថានីយគីរីវង់, ស្ថានីយបូរីជលសា, ស្ថានីយក្រុងដូនកែវ ,ស្ថានីយកំពង់រាប និងស្ថានីយវាស់គុណភាពទឹកក្រោមដីចំនួន ០៣កន្លែង ដែលមានស្ថានីយគីរីវង់, ស្ថានីយត្នោតទេ និងស្ថានីយកំពង់រាប ដែលស្ថិតនៅក្នុងខេត្តតាកែវ។ ក្រុមការងារបាន៖
– ធ្វើការផ្លាស់ប្ដូរអាគុយជៀសវាងការផ្ដល់ថាមពលពុំគ្រប់គ្រាន់ដល់ស្ថានីយដែលអាចបង្កឲ្យមានភាពរអាក់រអួលក្នុងការបញ្ជូនទិន្ន័យទៅកាន់ម៉ាសុីនកុំព្យូទ័រគ្រប់គ្រងទិន្នន័យ។
– ផ្លាស់ប្ដូរទីតាំងអង់តែនស្ថានីយដែលទទួលកម្រិតសេវាខ្សោយដែលធ្វើឲ្យស្ថានីយពុំបញ្ជូនទិន្នន័យ។
– លាងសម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង។
– សម្អាតទីធ្លាស្ថានីយ។
ក្រុមការងារបច្ចេកទេសផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានបន្តសកម្មភាពធ្វើការថែទាំ និងជួសជុល ស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៤កន្លែង
