កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិ រួមកម្លាំងពិភពលោក កាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញាខាងមុខ


កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ក្រោមបប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញាខាងមុខ ដោយប្រមូលផ្តុំតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញដែលកំពុងក្លាយជាបញ្ហាប្រឈមសកល។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបានសន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ សន្និសីទនឹងរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។ សន្និសីទនេះ នឹងមានការចូលរួមពី មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។

ក្រសួងព័ត៌មានបានឱ្យដឹងថា ព័ត៌មានលម្អិតពាក់ព័ន្ធនឹងសន្និសីទ ត្រូវបានដាក់ផ្សព្វផ្សាយជាសាធារណៈតាមគេហទំព័រផ្លូវការរបស់សន្និសីទ ដើម្បីឱ្យសាធារណជន និងភាគីពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេសអាចស្វែងយល់អំពីកម្មវិធី និងការរៀបចំរបស់កម្ពុជា។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈមានគោលបំណងធ្វើឱ្យព័ត៌មានអំពីសន្និសីទទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ ជាពិសេសប្រទេស និងភាគីដែលនឹងចូលរួម ខណៈកម្ពុជាត្រៀមទទួលតំណាងអន្តរជាតិសម្រាប់កិច្ចពិភាក្សាលើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងយុទ្ធនាការបង្ក្រាបក្រុម Online Scam រដ្ឋាភិបាលកម្ពុជា បានវិធានការយន្តការ និងលិខិតបទ ដ្ឋានគតិយុត្តសំខាន់ៗជាច្រើន ក្នុងនោះច្បាប់រឹងមាំជាងគេ គឺច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ច្បាប់នេះសំខាន់ក្នុងការធានាប្រសិទ្ធភាព ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងមេខ្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធនានា ក៏ដូចជាបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកកើតឡើងវិញ នៅកម្ពុជា៕