នៅថ្ងៃអាទិត្យ ៤កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមដំណេីរជាមួយ អភិបាលស្រុកកណ្តាលស្ទឹង ព្រមទាំងប្រធាន និងមន្រី្តការិយាល័យធនធានទឹកស្រុក សហការជាមួយ អាជ្ញាធរដែនដី បានចុះពិនិត្យស្ថានភាពទឹក និងការជីក បារយកត្រឹបដែលកកដុះពេញតួប្រឡាយលេខ៨៣ និងប្រឡាយលេខ៥៨ ដោយគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចំនួន ០២គ្រឿង ជាលទ្ធផលសម្រេចបានមកដល់ពេលនេះប្រវែង ២២០០ម៉ែត្រ ហេីយ ។
ប្រឡាយនេះសម្រាប់នាំទឹកពីស្ទឹងតូចយកទៅជួយសង្គ្រោះស្រូវរដូវវស្សាជិត ៥០០ហិកតា រួមមានចំនួន ០៥ឃុំ គឺ ឃុំទ្រា ឃុំព្រែករកា ឃុំព្រែកស្លែង ឃុំបឹងខ្យាង និងឃុំអំពៅព្រៃ ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យស្ថានភាពទឹក និងការជីក បារយកត្រឹបដែលកកដុះពេញតួប្រឡាយលេខ៨៣ និងប្រឡាយលេខ៥៨
