ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំ យកអំណោយចែកជូនដល់ស្ត្រីដែលមានកូនតូចៗ ចំនួន៦៧គ្រួសារ ដោយចំណាយអស់ថវិកាសរុបចំនួន ៣៧,០០០,០០០រៀល។ ពិធីសំណេះសំណាល និងចែកអំណោយ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតសាលាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំ យកអំណោយចែកជូនដល់ស្ត្រីដែលមានកូនតូចៗ ចំនួន៦៧គ្រួសារ
