នាព្រឹកថ្ងៃ ព្រហស្បតិ៍១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសពឧត្តមសេនីយ៍ទោ ស៊ឹម តៃ នាយការិយាល័យចារកិច្ចនៃក្រសួងការពារជាតិ នៅវត្តឬស្សីសាញ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ក្រសួងការពារជាតិ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព។
ឯកឧត្តម ស៊ឹម កា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសពឧត្តមសេនីយ៍ទោ ស៊ឹម តៃ នាយការិយាល័យចារកិច្ចនៃក្រសួងការពារជាតិ នៅវត្តឬស្សីសាញ
