ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បន្តធ្វើការទប់តាមភ្លឺប្រឡាយមេវ៉ៃគោទី១ ដែលហូរច្រោះ


នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បន្តធ្វើការទប់តាមភ្លឺប្រឡាយមេវ៉ៃគោទី១ ដែលហូរច្រោះ និងហូរលើភ្លឺ បណ្តាលឲ្យលិចផ្លូវ និងស្រូវរបស់កសិករ នៅក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។