ក្រុមចលនាស្រ្តីនិង មន្ទីរកិច្ចការនារី បានចុះសួរសុខទុក្ខ ដល់គ្រួសារស្រ្តីក្រីក្រ គ្មានទីពឹងជួបការលំបាក មានជំងឺ ជរា ពិកាចំនួន ៦គ្រួសារ


រសៀលថ្ងៃទី11ខែ កញ្ញា ឆ្មាំ២០១៩ ក្រុមចលនាស្រ្តីនិង មន្ទីរកិច្ចការនារីខេត្តដឹកនាំលោកជំទាវដួង កែវ ចិន្តាសមាជិកកាក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានក្រុមចលនាស្ត្រី និងមន្ត្រីមន្ទីរកិច្ចការនារីបានចុះសួរសុខទុក្ខ ដល់គ្រួសារស្រ្តីក្រីក្រ គ្មានទីពឹងជួបការលំបាក មានជំងឺ ជរា ពិកាចំនួន ៦គ្រួសារ(ស្រ្តីមេម៉ាយក្រីក្រ ៥គ្រួសារនិងស្ត្រីសម្រាលកូនភ្លោះបី១គ្រួសារ)ក្នុងសង្កាត់ អូក្រសារក្រុងកែប ខេត្តកែបដោយបាននាំយកនូវ គ្រឿងឧបភោគបរិភោគ សំភារះប្រើប្រាស់ និងប្រាក់មួយចំនួនជូនដល់ពួកគាត់មាន៖ ក្នុងមួយគ្រួសារៗទទួលបាន អាវយឺត ០១, ភួយសំឡី ២ , សារុង ១,ក្រមា ១,ម្ស៉ៅសាប៊ូ ១ថង់,អង្ករ ២០kg,ត្រីខកំប៉ុង១ឡូ កន្ទេលកក់១ ទឹកស៊ីអ៉ីវ២ដប ទឹកត្រី២ដប និងប្រាក់ ចំនួនៈ ៧០ ០០០៛ចំពោះស្ត្រីសម្រាលកូនភ្លោះបី១០០,០០០៛។