ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម និង ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ក្នុងខេត្តត្បូងឃ្មុំ


ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រោះមហន្តរាយ និង ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ក្នុងខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបាននាំយកនូវអំណោយមនុស្សធម៌របស់អង្កការ “ការីតាសកម្ពុជា” ចែកជូនដល់ពលរដ្ឋរងគ្រោះផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងនាមអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ បានកោតសរសើរអាជ្ញាធរខេត្ត ក្នុងការងារសង្រ្គោះទាន់ពេលវេលា មិនឲ្យប្រជាជនណាម្នាក់គ្រោះថ្នាក់ឡើយ។