រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យថ្មីស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីសមាសភាព តួនាទី ភារកិច្ច សិទ្ធិអំណាច និងរបៀបរបបការងាររបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពង្រឹងតួនាទី ការទទួលខុសត្រូវ និង ចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការពារធនធានព្រៃឈើ ជលផល តំបន់ការពារធម្មជាតិ ការបង្ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះជាអនុក្រឹត្យ៖