នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានធ្វើឡើងនៅវេទិកាផ្តាច់ព្រ័ត នៅមុខសណ្ឋាគារឡឺបូកគោផាលេស(អតីតកាស៊ីណូចាស់) ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងឯកឧត្តម ជាវ តាយ អភិបាលខេត្តនៃគណៈអភិបាលខេត្តកំពត។
ពិធីនេះ មានការចូលរួមពី កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត។
គួរបញ្ជាក់ថា ក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ការប្រកួតនឹងចាប់ផ្ដើមពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង កាត់តាមស្រុកស្រែអំបិល ខេត្តព្រះសីហនុ ឆ្ពោះទៅកំពូលភ្នំបូកគោ ខេត្តកំពត ដោយមានរយៈចម្ងាយ ១៧២.៨គីឡូម៉ែត្រ។