នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ គណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពលីសុំទឹកសុំដី ដើម្បីកសាងដងទង់មួយគូរ ដោយចំណាយអស់ថវិកាចំនួន២៤០០០ដុល្លារអាមេរិក ដែលជាអំណោយដ៏ថ្លែថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវត្តព្រះសុគន្ធមាបបុណ្យ ស្ថិនៅឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ដោយមានអញ្ជើញចូលរួមពីយាយជី តាជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តផងដែរ។
ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពលីសុំទឹកសុំដី ដើម្បីកសាងដងទង់មួយគូរ ក្នុងវត្តព្រះសុគន្ធមាបបុណ្យ
