(កំពង់ធំ)៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ តាមបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណបញ្ជាការឯកភាពខេត្ត កំពង់ធំ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានទៅពិនិត្យការសំអាតបន្ថែមទីតាំង សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន អាចារ្យលាក់ ដើម្បីបម្រើការជុំវិញ វិធានការការពារទប់ស្កាត់ប្រឆាំងមេរោគកូវីដ១៩ (COVID-19)។
ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំក្រុមការងារចុះពិនិត្យការសំអាតបន្ថែមទីតាំង ដើម្បីបម្រើការជុំវិញ វិធានការការពារទប់ស្កាត់ប្រឆាំងមេរោគកូវីដ១៩
