ខ្នងផ្ទះទី១៤៩ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអតីតយុទ្ធជន នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ


នៅល្ងាចថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដមឧត្ត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធាន សមាគម អតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំ សហការី រួមជាមួយ លោក ម៉ាក់ ប៊ុន ហុង អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ក្រុងស្ទឹងសែន និងលោកវរសនីយ៍ ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករង ក្រុងស្ទឹងសែន ព្រមទាំង អាជ្ញាធរដែនដី បានទៅប្រគល់ផ្ទះខ្នងទី១៤៩ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រិទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ជូនគ្រួសារអតីតយុទ្ធជនមរណៈឈ្មោះ វ៉ាន់ សំណាង អាយុ៤៥ឆ្នំា អតីតអង្គភាពនគរបាល ស្រុកស្ទោង ខេត្តកំពង់ធំ មានកូនចំនួន២នាក់ នៅក្នុងបន្ទុក និងភរិយា ឈ្មោះ សួង សុភាព អាយុ៤៥ឆ្នំា មុខរបរលក់នំចំណីបន្តិចបន្តួចគ្រាន់បាន ប្រាក់សម្រាប់ចិញ្ចឹមជីវិត។ បច្ចុប្បន្នរស់នៅ ភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ផ្ទះថ្មី ដែលទើបសាងសង់រួចប្រគល់ជូនគ្រួសារអតីយុទ្ឋជននៅពេលនេះមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីសរសរបេតុង ឆ្អឹងដែក ជញ្ជាំង និងដំបូលប្រក់ស័ង្កសីកិនភ្លី រនាបក្រាលក្តារ ជណ្ដើរកាច់ ។

ក្នុងឱកាសនេះផងដែរ ក្រុមការងារក៏បានផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី វិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ ១៩ និងបានផ្ដល់ជូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ ក្នុងម្នាក់ៗទទួលបាន សាប៊ូមួយដុំ និងក្រម៉ា ចំនួនមួយ។

គ្រួសារ អតីតយុទ្ធបានទទួលជំនួយឧបត្ថម្ភ បន្ថែមពីឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន កម្ពុជា មានអង្ករ ចំនួន៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកសុីអុីវ ចំនូន២យួរ និងថវិកាមួយចំនួនផងដែរ។