នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ និន សាផុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា រួមជាមួយឯកឧត្ដម គិន ណែត សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកកោះអណ្ដែត លោកជំទាវ នូ សុវណ្ណនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃយុថ្កា និងសហការី ព្រមទាំងលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំព្រៃយុថ្កា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកសម្ភារ:គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនគ្រួសារក្រីក្រ ចំនួន ១១១គ្រួសារ ។
ឆ្លៀតឱកាសនោះ លោកជំទាវ និន សាផុន ក៏បានអញ្ជើញទៅសួរសុខ ទុក្ខ លោក ប៉ែន ឈូក អតីតមេឃុំព្រៃយុថ្កា ដែលមានជំងឺនិងកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិតាហៀន ឃុំព្រៃយុថ្កា ព្រមទាំងបានជូនថវិកាចំនួន ៣០០,០០០រៀល ផងដែរ ។
អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកសម្ភារ:គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនគ្រួសារក្រីក្រ ចំនួន ១១១គ្រួសារ
