គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ បានដឹកនាំ ឯកឧត្តម អនុប្រធាន លេខាធិការ និងសមាជិក ប្រជុំផ្ទៃក្នុង ពិនិត្យរបាយការណ៍អំពីលទ្ធផលការងារអំឡុងពេលចុះបេសកកម្មការងារនៅខេត្តកំពង់ធំ ព្រះវិហារ សៀមរាប និងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ និងឆ្លងពង្រាងចុះបេសកកម្មនៅខេត្តកណ្តាល កំពង់ស្ពឺ កែប និងខេត្តតាកែវ នាចុងខែសីហាខាងមុខនេះ និងទិសដៅអនុវត្តន៍ការងារបន្ត ព្រមទាំងបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំរបស់គណៈកម្មការទី៣ នៃវិមានរដ្ឋសភា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីទីប្រឹក្សាអមគណៈកម្មការ និងមន្ត្រីជំនួយការផងដែរ។
គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យរបាយការណ៍អំពីលទ្ធផលការងារអំឡុងពេលចុះបេសកកម្មការងារ
