ដោយមានការអនុញ្ញាតពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មកាសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា លោកបណ្ឌិត ពូ សុវណ្ណ ទីប្រឹក្សាអមគណៈកម្មការទី២ នៃរដ្ឋសភា និងជំនួយការគណៈកម្មការទី២ នៃរដ្ឋសភា បានអញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាសេចក្តីព្រាងលើរបាយការណ៍វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ នារសៀលថ្ងៃទី៤ ខែ សីហា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
លោកបណ្ឌិត ពូ សុវណ្ណ ទីប្រឹក្សាអមគណៈកម្មការទី២ នៃរដ្ឋសភា អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
