ឯកឧត្តម អម សុភា បាន​ដឹកនាំប្រជុំគណៈកម្មការអនាម័យ សុវត្ថិភាព ចំណីអាហារខេត្ត


 

កំពង់ឆ្នាំង៖ ឯកឧត្តម​ អម សុភា អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំប្រជុំគណៈកម្មការអនាម័យ សុវត្ថិភាព ចំណីអាហារខេត្ត នាថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដើម្បី បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំ ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២១ ។

ឯកឧត្តម អម សុភា អភិបាលរងខេត្ត និង ជាប្រធានគណៈកម្មការ ក៏បានផ្ដាំផ្ញើ​សមាជិក សមាជិកា ត្រូវបន្តសហការគ្នាពង្រឹងការគ្រប់គ្រង ដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់។ បន្តពង្រឹងយន្តការគណៈកម្មការខេត្ត ,អនុគណៈកម្មការក្រុង ស្រុក និងក្រុមការងារឃុំ សង្កាត់ ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន ធានាបានអនាម័យ សុវត្ថិភាព ចំណីអាហារ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសបន្តសហការគ្រប់សមត្ថកិច្ចពាក់ព័ន្ធបន្តចុះអប់រំ ណែនាំ ផ្សព្វផ្សាយ ជម្រុញ តាមភោជនីយដ្ឋាន អាហារដ្ឋាន អំពីអនាម័យ សុវត្ថិភាពចំណីអាហារ ដែលជាកត្តាចម្បងក្នុងការលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋយើង ៕