យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ថ្ងៃនេះ ក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ ត្រូវអនុវត្តបទបញ្ជារបស់សម្តេចតេជោ ឱ្យមានប្រសិទ្ធភាពក្នុងការ កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីតាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។