សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសង្កាត់មិត្តភាព


ព្រឹកថ្ងៃអង្គារ៍ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦ឮ៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារ ចុះជូយរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី កងកម្លាំង និងអាជ្ញាធរ ខណ្ឌ៧មករា សង្កាត់មិត្តភាព រាជធានីភ្នំពេញ … ។
មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសង្កាត់ នាឱកាសនោះ សម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាព ការងារ និង ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាមន្ត្រី និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចប្រធានក្រុមការងារ បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុកស្មាញនៅក្នុងភូមិសាស្រ្តសង្កាត់បានយកចិត្តទុកដាក់ចំពោះការងារបំរើសេវាសាធារណៈជូនប្រជាជន ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អ និងប្រកបដោយសុខសុវត្ថិភាព។ ក្នុងឱកាសនោះដែរ សម្តេចភក្តី ក៏បានជំរាបជូនផងដែរ អំពីវឌ្ឍនភាពការងារក្នុងវិស័យជាច្រើនរបស់រាជរដ្ឋាភិបាល សមិទ្ធិផលថ្មីៗរបស់សង្គមជាតិ និងសក្តានុពល ធនធានធម្មជាតិជាច្រើនដែលកំពុងជំរុញរួមចំណែកយ៉ាងសកម្មក្នុងកំណើនសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្នជាពិសេសក្នុងបរិបថដែលប្រទេសជាតិកំពុងទទួលរងនូវផលប៉ះពាល់ជាច្រើនដោយសារវិបត្តិនៃជម្ងឺរាតត្បាត កូវីដ ១៩។
មុនបញ្ចប់សម្តេចបានក្រើនរំលឹកឲ្យបងប្អូនយកចិត្តទុកដាក់បន្តអនុវត្តការងារតាមតួនាទីភារកិច្ច….ដើម្បីការពារថែរក្សាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ខិតខំចួលរួមអនុវត្តន៍នូវវិធានការកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងសកម្មរួមចំណែកឲ្យខ្លាំងក្លាក្នុងការកាត់បន្ថយភាពអសកម្មឲ្យស្ថិតនៅក្នុងកំរិតអប្បបរមារបំផុត។សម្តេចបានបន្ថែមទៀតថា រាល់ការងារដែលអនុវត្តទៅបានទទួលជោគជ័យ គឺអាស្រ័យមានកក្តារួមផ្សំជាច្រើន….តែកក្តាដែលសំខាន់បំផុតនោះគឺ ” សាមគ្គីភាពផ្ទៃក្នុង ហេតុនេះត្រូវតែរក្សាឲ្យបានរឹងមាំ”….៕