គណៈកម្មការទី៥ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នាព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ គណៈកម្មការទី៥ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីបូកសរុបរបាយការណ៍សង្ខេបសកម្មភាពរបស់គណៈកម្មការខែមករា ឆ្នាំ២០២១ ពិនិត្យគោលបំណងជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផៃ្ទ ពិនិត្យខ្លឹមសារ និងកាលបរិច្ឆេទត្រៀមចុះបេសកកម្មទៅខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ពិនិត្យឯកសារជំនួយស្មារតី ខ្លឹមសារសំខាន់ៗ និងសំណួរ ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។
On Wednesday Morning 20 January 2021, the 5th Commission of the Senate organized its Internal Meeting under the chairmanship of Her H.E. Ty Borasy, Chairwoman of the Commission. The purpose of the meeting is to summarize the report of the activities of the Commission in January 2021, review the purpose of meeting with the General Department of Immigration of the Ministry of Interior to review the content and the date of preparation for the mission to Koh Kong, Sihanoukville, Kampot and Kep, and other issues.