លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨​ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ និង រៀបចំខ្លឹមសារសម្រាប់ក្រុមពិភាក្សាទី៣ (Panel Discussion 3) នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ASEP លើកទី១១


នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨​ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជាចូលរួមប្រជុំ និង រៀបចំខ្លឹមសារសម្រាប់ក្រុមពិភាក្សាទី៣ (Panel Discussion 3) នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ASEP លើកទី១១ រួមជាមួយសមាជិក សមាជិកានិងជំនួយការនៃគណៈប្រតិភូសភាកម្ពុជាក្រុមពិភាក្សាទី៣ បានរៀបចំកិច្ចប្រជុំពិភាក្សាលើខ្លឹមសារ និងឯកសារបំពេញបន្ថែមទៀត សម្រាប់កិច្ចប្រជុំASEP លើកទី ១១ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះមានគោលបំណង ប្រមូលនូវព័ត៌មាន និងឯកសារ ខ្លឹមសារបន្ថែមទៀត ដើម្បីជាគន្លឹះ ក្នុងការឆ្លើយតបទៅនឹងអន្តរកម្មសន្តិសុខទឹក ថាមពល និងស្បៀង ក្រោមឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ។