កំពង់ឆ្នាំងៈ លោកជំទាវ តុង ណារីប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ឆ្នាំង បានជំរុញអោយស្រ្តីដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវរួមសហការជាមួយសមត្ថកិច្ ចនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដោះស្រាយអោយបាននូវសំណូមពរចាំបាច់ និង សំណូមពរដែលជាតម្រូវការ ទប់ស្កាត់អំពើហឹង្សាការជួញដូរ ការកេងប្រវ័ញ្ចកំលាំងពលកម្ម ត្រូវដោះស្រាយនិងទប់ស្កាត់អោយបានទាន់ពេលវេលានៅក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។
លោកជំទាវបានជំរុញបែបនេះនាថ្ងៃទី២៥ ខែមករាឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ចូលរួមផងដែរ។
លោកជំទាវ តុង ណារី បានផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ត្រូវបន្តសហការគ្នា អនុវត្តដើម្បីលុបបំបាត់អោយបាននូវភាពអវិជ្ជមាន ដែលកើតមានឡើងក្នុងសង្គមនិងផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ចូលរួមសហការ ជាពិសេស ផ្សព្វ
ផ្សាយប្រជាពលរដ្ឋចូលរួម ថែរក្សាសុខភាព រួមគ្នាទប់ស្កាត់កុំអោយជំងឺកូវីដ១៩កើតក្នុងគ្រួសារ និង សហគមន៍ ដោយអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់៕