ឯកឧត្តម នូ សាខន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការងាររៀបចំធ្វើបញ្ជីរាយនាមសមាជិកគណបក្ស បញ្ចូល ក្នុងComputer និងបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការត្រួតពិនិត្យគណបក្សខេត្ត


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការងាររៀបចំធ្វើបញ្ជីរាយនាមសមាជិកគណបក្ស បញ្ចូល ក្នុងComputer និងបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការត្រួតពិនិត្យគណបក្សខេត្ត (នៅសាលប្រជុំមន្ទីរបក្សខេត្ត)។ សមាសភាព អញ្ជើញចូលរួមមាន ៖ ប្រធានគណៈកម្មាធិការត្រួតពិនិត្យគណបក្សខេត្ត ក្រុង/ ស្រុក អនុប្រធានប្រចាំការគណបក្សក្រុង/ ស្រុក ក្រុមលេខាធិការធ្វើបញ្ជីសមាជិកគណបក្សថ្នាក់ខេត្ត,ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរជុំវិញខេត្ត សរុបវត្តមាន ៥៩ នាក់។
ក្នុងឱកាសនោះ ឯឧ បានឧបត្ថម្ភថវិកា ដល់សមាជិកចូលរួម ម្នាក់ៗ ២ ម៉ឺនរៀល ។