ពិធីប្រកាសទទួលស្គាល់ និងបំពេញបន្ថែម សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សក្រុងពោធិ៍សាត់


នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សខេត្ត មានរៀបចំពិធីប្រកាសទទួលស្គាល់ និងបំពេញបន្ថែម សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សក្រុងពោធិ៍សាត់  គណៈជំនាញ  និងសមាជិកគណៈកម្មាធិការគណបក្សក្រុង ស្ថិតក្រោមធិបតីភាពលោក សំរិទ្ធិ អេង សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សក្រុងពោធិ៍សាត់, លោក ចាប នាង អនុប្រធានគណៈកម្មាធិការគណបក្សក្រុង និងជាអភិបាលក្រុងពោធិ៍សាត់ ។  លោក សំរិទ្ធិ អេង បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកសមាជិកាក្នុងអង្គប្រជុំទាំងអស់ ត្រូវបន្តសហការគ្នាអនុវត្តការងារចុះមូលដ្ឋានឲ្យបានទ្វេដង ស្វែងយល់ឲ្យបានច្បាស់លាស់ តម្រូវការរបស់ប្រជាពលរដ្ឋយើង ធានាឲ្យបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម លុបបំបាត់អោយបាននូវភាពអវិជ្ជមានដែលកើតមានឡើងក្នុងសង្គមនិងបន្តការផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ចូលរួមសហការ ជាពិសេស ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួម ថែរក្សាសុខភាព រួមគ្នាទប់ស្កាត់កុំអោយជំងឺកូវីដ១៩កើតក្នុងគ្រួសារ និង សហគមន៍ ដោយអនុវត្តអោយបានត្រឹមត្រូវនូវបទបញ្ជារបស់រាជរដ្ឋាភិបាលនិងតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានកំណត់។
បន្ទាប់មក លោកប្រធានគណៈកម្មាធិការគណបក្សក្រុង
បានប្រគល់សេចក្ដីសម្រេច ជូនដល់សមាសភាពគណ:អចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស សមាជិកគណៈកម្មាធិការគណបក្ស និងប្រធានគណៈទាំង ៥របស់គណៈកម្មាធិការគណបក្សក្រុងពោធិ៍សាត់ និងប្រកាសបិទអង្គប្រជុំក្នុងថ្ងៃ ខែ ឆ្នាំ ដដែល ។