ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំ សាមញ្ញលើកទី ២១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ


រសៀល ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំធំ (សាល ក) សាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី កិច្ចប្រជុំ សាមញ្ញលើកទី ២១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ។
ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករង រដ្ឋបាលសាលាខេត្ត ទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។
របៀបវារៈនៃកិច្ចប្រជុំ រួមមាន:
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ២០ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ
២-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាង របាយការណ៍រីកចម្រើនប្រចាំខែមករា របស់រដ្ឋបាលខេត្តត្បូងឃ្មុំ
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើការតែងតាំងមន្ត្រីរាជការសាលាខេត្ត
៤-បញ្ហាផ្សេងៗ
On the afternoon of 10 February 2021, H.E. Seak Leng, Chairman of the Provincial Council, accompanied by H.E. Governor and Deputy Governor, chaired a 21st ordinary meeting for the 3rd mandate of the Provincial Council with the participation of the member of the council and other relevant officials.
The agenda of the meeting includes:
1. Review and approve the draft note of the 20th ordinary meeting.
2. Review discuss and approve the draft report of the January work performance of Tboung Khmum provincial administration.
3. Review discuss and approve the appointment of the officials.
4. Other issues.