ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម គឹម សន អគ្គកុងស៊ុលឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ដើម្បីធ្វើការពិភាក្សាលើកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងការពារជំងឺកូវីដ-១៩


នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម គឹម សន អគ្គកុងស៊ុលឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ដើម្បីធ្វើការពិភាក្សាលើកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ និងការផ្តល់ព័ត៌មាន និងទិន្នន័យអំពីចលនាប្រជាពលរដ្ឋ ពិសេសពលករកម្ពុជា ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តចាំប៉ាសាក់ នៃប្រទេសឡាវចូលមកប្រទេសកម្ពុជា នៅសាលសវនកាសាលាខេត្ត៕