កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ លោកជំទាវ កុប ម៉ារីយ៉ាស់ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាសមាជិកាគណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម ម៉ាត់ សេត តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារដែលសម្រេចបានឆ្នាំ២០២០កន្លងមក និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១ របស់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល ស.យ.ម.ក ។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានមានប្រសាសន៏ថា ក្នុងនាមពលរដ្ឋ និងយុវជន គឺមានកាតព្វកិច្ចត្រូវតែចូលរួមបំពេញរាល់កិច្ចការងារសង្គម និងសហគមរបស់យើង។ អ្វីកើតឡើង និងទទួលបានជាបន្តបន្ទាប់មកដល់ពេលនេះ ក៏ដោយសារតែរលកមុនដែលធ្លាប់ជាយុវជន ជាកោសិកាសង្គម ដែលបានខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងដើម្បីសង្គម និងជាតិទាំងមូល។ ហេតុនេះ ក្នុងនាមកូនក្មួយជាយុវជនបច្ចុប្បន្នត្រូវដាក់ខ្លួន ហ៊ានលះបង់កម្លាំងកាយពេលវេលា ប្រកបដោយឆន្ទៈ ដើម្បីបន្តវេណជាអ្នកបានចូលរួមកសាងសង្គមជាតិយើង ដូចជាស្នាដៃនានាដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បច្ចុប្បន្នបានធ្វើកន្លងមកតាំងពីខ្លួននៅយុវជនមកម្លេះ ហើយលោកលើកទឹកចិត្ត និងយកចិត្តទុកដាក់ណាស់ដល់កូនក្មួយយុវជនទាំងអស់ ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានផ្តល់ប័ណ្ណសរសើរដល់ ស.យ.ម.ក ខេត្តកំពង់ឆ្នាំង ជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងចូលរួមគ្រប់សកម្មភាពការងារក្នុងជួរយុវជន នៅតាមសហគមន៍របស់ខ្លួនផងដែរ ។
On the Morning of 14 February 2021, Her H.E. Marn Navy, Member of the National Assembly for Phnom Penh and Her H.E. Kob Marayas, Member of the National Assembly for Kampong Chhnang Province and other senior officials of the National Assembly, participated in the annual meeting to review this old work performance for 2020 and set forth the new goals for 2021 under the chairmanship of H.E,. Osman Hassan, Senior Minister in charge of Special Mission.






