ពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនខេត្តព្រះវិហារ


នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ មានរៀបចំពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត​ព្រះវិហារ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល និង​ លោក អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ។
ក្នុងឱកាសនោះ មានការ​អញ្ជើញ​ចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សខេត្ត ក្រុមការងារយុវជនគណបក្សក្រុង-ស្រុក និងក្រុមការងារយុវជនគណបក្សឃុំ-សង្កាត់ ទូទាំង​ខេត្តព្រះវិហារ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ៕