លោក​ ជិន​ ប៊ុនធឿន បានចុះជួបសំណេះសំណាលជាមួយយុវជន​គណបក្សប្រជាជនកម្ពុជា ប្រចាំភូមិឃុំពាមរាំង​ ចំនួន៣០នាក់


កណ្តាល: នាព្រឹកថ្ងៃទី​ ២១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១នេះ​ លោក​ ជិន​ ប៊ុនធឿន​ លេខាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងជាសមាជិកគណៈកម្មាធិការសាខាគណបក្ស​ “ខ៧“​ នៃគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ រួមនឹងក្រុមការងារ​ បានចុះជួបសំណេះសំណាលជាមួយយុវជន​គណបក្សប្រជាជនកម្ពុជា ប្រចាំភូមិឃុំពាមរាំង​ ចំនួន៣០នាក់ នៅភូមិពាមរាំងក្រោម ឃុំពាមរាំង​ ស្រុកលេីកដែក​ ខេត្តកណ្តាល ។
នាឱកាសនោះ​ ក្នុងនាម​ លោកជំទាវ​ ម៉ែន​ នារីសោភគ័​ ប្រធានគណៈកម្មាធិការសាខាគណបក្ស​ “ខ៧“​ នៃគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ​ឃុំពាមរាំង លោក​ ជិន​ ប៊ុនធឿន​ បានលេីកឡេីងពីការដឹកនាំដ៏ឆ្នេីមរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលនាំឲ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ​ មានការអភិវឌ្ឍន៍ឈានឡេីងគ្រប់វិស័យ​ ដូចនេះសូមប្អូនៗជាយុវជន​ យុវនារីជំនាន់ក្រោយរួមគ្នាថែរក្សាសន្តិភាពនេះបន្តជានិរន្ត​ ដេីម្បីប្រទេសកម្ពុជាយេីងកាន់តែមានការរីកចំរេីនថែមទៀត​ ។ ទន្ទឹមនឹងនេះ​ លោក​ក៏បានផ្តល់នូវបទពិសោធន៍ជាច្រេីនពាក់ព័ន្ធនឹងការប្រព្រឹត្តខ្លួនឲ្យក្លាយជាយុវជនគណបក្ស​ល្អ​ រឹងម៉ាំ​​ និងការប្រព្រឹត្តក្នុងសង្គមឲ្យសាកសមជាយុវជន​ យុវនារីល្អឈានមុខ​គេ ក្នុងការបម្រេីប្រជាពលរដ្ឋ​ និងផលប្រយោជន៍របស់សង្គមជាតិទាំងមូល​ ។ ជាមួយគ្នានេះ​ លោកក៏បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មីនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងសូមឲ្យបងប្អូនទាំងអស់បន្តចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩នេះ​ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣​ ការពារ​ (១.ពាក់ម៉ាស់ ២.លាងដៃ​ ៣.គម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល​ )​ និង​ ៣​ កុំ​ (​ ១.កុំចូលទៅកន្លែងបិទជិត​ គ្មានខ្យល់ចេញចូល​ និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក​ រកកន្លែងមានខ្យល់ចេញចូល​ ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ​ ៣.កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា​ កុំឱបគ្នាជាដេីម​ )​ ។
ចុងបញ្ចប់​ ក្រុមការងារក៏បានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ ជូនដល់ក្រុមការងារយុវជនឃុំ​ សម្រាប់យកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ​ នៅអំឡុងពេលជំងឺកូវីដ១៩នេះផងដែរ​ ៕