លោក ជិន ប៊ុនធឿន បានអញ្ជើញជួបសំណេះសំណាលនិង សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ភូមិជ្រោយអំពិល ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ


នាល្ងាចថ្ងៃអាទិត្យ ១០ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជិន ប៊ុនធឿន ក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយរាជធានីភ្នំពេញ និង ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ បានអញ្ជើញជួបសំណេះសំណាលនិង សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ភូមិជ្រោយអំពិល ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកក៏បានចូលរួមឆ្លើយតបក្នុងការដោះស្រាយកិច្ចការងារក្នុងមូលដ្ឋានមួយចំនួន និង បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ ដែរកំពុងតែជួបប្រទះ ជាពិសេសនោះ លោកក៏បាន បានជំរុញឲ្យមន្ត្រីក្នុងមូលដ្ឋានសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមទាំងនេះ អោយបានរួចរាល់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ពិសេស គឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋអោយបានល្អ ស្របតាមអភិក្រម(ធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយមានប្រសិទ្ធភាព)សំដៅធ្វើអោយប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបន្តរដឹកនាំនាវាកម្ពុជាមួយនេះអោយកាន់តែខ្លាំងខ្លា ។
គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះជាតិ និងប្រជាជន រំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងនាំឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ច និងបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការអភិវឌ្ឍ និងគិតគូរលើបញ្ហាផ្សេងៗ។
*ដើម្បីធ្វើឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំង និងទទួលបាននូវការទុកចិត្តពីប្រជាពលរដ្ឋចាំបាច់ មន្ដ្រីគ្រប់រូបរបស់គណបក្សត្រូវប្រកាន់ជំហរ ស្មោះស្ម័គ្រ បំរើប្រជាពលរដ្ឋ អោយអស់ពីលទ្ធភាព។