ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦២នាក់ថែមទៀត ខណៈអ្នកជំងឺ២២នាក់ជាសះស្បើយ


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦២នាក់ថែមទៀត ខណៈអ្នកជំងឺ២២នាក់បានជាសះស្បើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៦២នាក់នេះ រួមមាន៖ ខ្មែរ៤៤នាក់ ឥណ្ឌូនេស៊ី២នាក់ ចិន១៤នាក់ និងវៀតណាមម្នាក់។ ក្នុងនោះមាននៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកណ្ដាល ខេត្តកោះកុង និងខេត្តព្រៃវែង។