ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ខេត្តកណ្តាល បានអញ្ជើញនាំយកមីចំនួន​២,​០០០កេស​ និងទឹកសុទ្ធ ចំនួន២,០០០កេស​ ជូនដល់រដ្ឋបាលខេត្តកណ្តាល ​សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្តាស្រុក-ក្រុង ទូទាំងខេត្តកណ្តាល


នាព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា​ ឆ្នាំ២០២១ ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ខេត្តកណ្តាល​ ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន​ទី២ ព្រឹទ្ធសភា​ បានអញ្ជើញនាំយកមីចំនួន​២,​០០០កេស​ និងទឹកសុទ្ធ ចំនួន២,០០០កេស​ ជូនដល់រដ្ឋបាលខេត្តកណ្តាល ​សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្តាស្រុក-ក្រុង ទូទាំងខេត្តកណ្តាល។
សូមគូសបញ្ជាក់ថា គិតត្រឹថ្ងៃទី១២ នេះ ខេត្តកណ្តាលមានអ្នកជម្ងឺ COVID-19 កំពុងសម្រាកព្យាបាលចំនួន ៦៤នាក់ និងកំពុងធ្វើចត្តាឡីស័កចំនួន ១០,០៧៩នាក់ ៕