នៅរសៀល ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២១
ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា នេះជាការសម្រេចយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើសុខភាពប្រជាជនកម្ពុជាទូទៅក្នុងរាជធានីភ្នំពេញ តាមបណ្ដាលមណ្ឌលសុខភាពតាមខណ្ឌនីមួយៗ ។


















