ប្រធានក្រុមការងារយុវជនគណបក្សស្រុកព្រៃកប្បាស បាននាំយកអំណោយ រួមជាមួយថវិកាដែលជាការឧបត្ថម្ភរបស់ឯកឧត្តម តឹប អឿន ទៅប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ


នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ លោក ញ៉ែម ស្រស់ ប្រធានក្រុមការងារយុវជនគណបក្សស្រុកព្រៃកប្បាស រួមជាមួយលោក លោកស្រីសមាជិកក្រុមការងារយុវជនគណបក្សស្រុក បាននាំយកអំណោយរបស់ក្រុមការងារយុវជនគណបក្សស្រុក រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកសុទ្ធ ម៉ាស១ប្រអប់ស្មើនឹង៥០ម៉ាស់ អាល់កុល១ដប រួមជាមួយថវិកាដែលជាការឧបត្ថម្ភរបស់ឯកឧត្តម តឹប អឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំចារ ក្នុង១គ្រួសារ ៤០.០០០៛ ទៅប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ ស្ថិតនៅក្នុងឃុំចារ ស្រុកព្រៃកប្បាស ។