សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ (H.E. Mrs. Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ដែលទើបតែងតាំងថ្មី ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាវេលាម៉ោង ៩ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ដែលទើបតែងតាំងថ្មី ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
