ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោ និង លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញ ចុះពិនិត្យ ជួបបងប្អូន ប្រជាពលរដ្ឋ ដែល ត្រៀម រើ លំនៅដ្ឋានមិនសមរម្យ ដែលសាងសង់នៅលើចំណីផ្លូវរថភ្លើង សួនច្បារ និងចំណីសផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត ទៅទទួល ដីស្របច្បាប់ រស់នៅក្នុងចំណុចអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលកំពុងអភិវឌ្ឍក្រោយពេលដោះស្រាយបញ្ចប់វិវាទដ៏រ៉ាំរ៉ៃតាម តាមគោលនយោបាយ ឈ្នះឈ្នះ ។
សូមបញ្ជាក់ថាតាមរយៈយុទ្ធសាស្ត្រ ឈ្នះឈ្នះ ឯកឧត្តមប៉ាន់ខែម ប៊ុនថន បានដោះស្រាយដោយជោគជ័យ នូវករណីបងប្អូនប្រជាពលរដ្ឋជាង៥០គ្រួសារនៅលើសួនច្បារក្រុងប៉ោយប៉ែត ចំណីផ្លូវរថភ្លើង ដែលកន្លងមកមិនព្រមរុះរើចេញពីដីរដ្ឋ លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា ទីតាំងនេះក្រោយពេលប្រជាពលរដ្ឋរើទៅនៅបឹងជង្រុកអស់ នឹងត្រូវសាងសង់ជាសួនច្បារដើម្បីសោភណ្ឌ័ភាពក្រុងប៉ោយប៉ែត និងដើម្បីជាទីលំហែរបស់ប្រជាពលរដ្ឋ ហើយសួនក្នុងគម្រោង សួននេះនឹងឈ្មោះថា សួនច្បារប៉ោយប៉ែត តេជោឈ្នះឈ្នះ។
ថ្ងៃអាទិត្យ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១






