នាវេលាថ្ងៃត្រង់ថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពចរាចរណ៍ និងច្រកចេញ-ចូលរាជធានីភ្នំពេញ ត្រង់ចំនុចគោលដៅផ្លូវជាតិលេខ០៤ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភំ្នពេញសូមធ្វើការណែនាំជាថ្មីម្ដងទៀត សូមបងប្អូនដែលពុំមានភារកិច្ចចាំបាច់កុំចេញក្រៅផ្ទះ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងបងប្អូនប្រជាជាតិយើង ចូលរួមទាំងអស់គ្នា ទើបអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បានយ៉ាងមានប្រសិទ្ធភាព បើមិនដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនិងធ្វើការអនុវត្តតាម សេចក្ដីសម្រេច ស្ដីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និងទទួលពិន័យទឹកប្រាក់ទៅតាមអន្តរការណ៍ នៃវិធានការរដ្ឋបាល៕
អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពចរាចរណ៍ និងច្រកចេញ-ចូលរាជធានីភ្នំពេញ ត្រង់ចំនុចគោលដៅផ្លូវជាតិលេខ០៤ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល រាជធានីភ្នំពេញ
