នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងលោកជំទាវ បានអញ្ជេីញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសំភារៈប្រឆាំងនឹងជំងឺកូវីដ-១៩ ឧបត្ថម្ភដល់កងកម្លាំងឈរជេីងនៅព្រំប្រទល់ស្រុកអូរយ៉ាដាវ និងស្រុកបរកែវ ស្ថិតនៅភូមិលំជ័រ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សំភារៈផ្តល់ជូនគោលដៅខាងលើ រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអុីវ ត្រីខ មី ទឹកសុទ្ធ ប៊ីចេង ម៉ាស់ អាល់កុល និងថវិកាមួយចំនួន ។
ដោយឡែក ឯកឧត្តមក៏បានឧបត្ថម្ភដល់កងកម្លាំងឈរជេីងត្រួតពិនិត្យនៅឃុំទីងចាក់ ស្រុកបរកែវ ផងដែរ រួមមាន៖ មី ទឹកសុទ្ធ ម៉ាស់។
On the morning of 23 April 2021, H.E. Bu Lam, Member of the National Assembly for Ratanakiri Province, held a visit and brought the reliefs of foods, money and anti Covid-19 equipment to the authorities stationed along Ou Ya Dav and Bor Keo districts.





