រដ្ឋបាលខណ្ឌឫស្សីកែវ ពាំនាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងកំឡុងពេលបិទខ្ទប់ ចំនួន ៣០០ គ្រួសារ ក្នុងសង្កាត់ស្វាយប៉ាក


ព្រឹកថ្ងៃអាទិត្យ ១៤ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឫស្សីកែវ បានពាំនាំស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំង ក្នុងកំឡុងពេលបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន ៣០០ គ្រួសារ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចទាំងទ្វេ តាមរយៈ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ផ្តល់ជូនគ្រួសារដែលខ្វះខាតនាឱកាសនេះរួមមាន ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ និងត្រីខ ១០កំប៉ុង ៕