នាព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌកំបូល អមដំណើរដោយ ឯកឧត្តមត្រាក់ថៃសៀង ឯកឧត្តម មុីហ៊ុលប្រធាននិងអនុប្រធានក្រុមការងារសង្កាត់កំបូល លោកនៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រីអភិបាលរងខណ្ឌ លោកនាយករដ្ឋបាល លោកស្រី លោកជាក្រុមការងារ បាននាំយកទេយ្យទាននិងបច្ច័យប្រគេនព្រះសង្ឃគង់នៅទាំង១៨វត្តក្នុងខណ្ឌកំបូល ៖
-ក្នុង១វត្តទទួលបានផ្លែឈើស្រស់ចំនួន១កេស តែ កាហ្វេ ស្កសរ និងបច្ច័យចំនួន៨០ម៉ឺនរៀល
-និងឧបត្ថម្ភក្រុមការងាររៀបចំកម្មវិធីនៅវត្តភ្នៀតសិម្ពលី ថវិកា២០ម៉ឺនរៀល។
លោកជំទាវក៏បានបន្តសំណេះសំណាលជាមួយលោកប្រធានក្រុប្រឹក្សាសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល ដោយបានណែនាំដល់អាជ្ញាធរសង្កាត់ឱ្យបន្តគិតគូរ និងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលជួបប្រទះការលំបាកខ្វះខាត និងអនុវត្តឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ចំពោះវិធានការណ៍នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងមូលដ្ឋាន ជាពិសេសត្រូវឱ្យប្រជាពលរដ្ឋបន្តអនុវត្ត”៣ការពារ និង៣កុំ “ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងទៅទទួលការចាក់វ៉ាក់សំាងឱ្យបានគ្រប់ៗគ្នា។ លោកជំទាវបានឧបត្ថម្ភថវិកា ជូន
-សង្កាត់ធំដូចជា កំបូល, សង្កាត់កន្ទោក, សង្កាត់បឹងធំ ថវិកា ៦០ម៉ឺនរៀលក្នុង១សង្កាត់
-សង្កាត់តូចដូចជា ស្នោរ, ឪឡោក, ប្រទះឡាង និងភ្លើងឆេះរទេះ ថវិកា៤៥ម៉ឺនរៀល ក្នុង១សង្កាត់
-ប្រជាការពារក្នុង១សង្កាត់ថវិកា២០ម៉ឺនរៀល
-ប៉ូលីសក្នុង១សង្កាត់ថវិកា៣០ម៉ឺនរៀល
-និងគណបក្សខណ្ឌថវិកា៦០ម៉ឺនរៀល
ថវិកាចំណាយសរុប២៤ ២៦៧ ៧០០ រៀល។






