ឯកឧត្តមប៉ាន់ខែម ប៊ុនថន បានដឹកនាំកម្លាំងចម្រុះខេត្តបន្ទាយមានជ័យចុះពិនិត្យ និងពន្យល់បន្ថែមដល់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់ និងបម្រាមគោចរ ក្រុងប៉ោយប៉ែត


នៅល្ងាចថ្ងៃទី២៦ និង ២៧ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំកម្លាំងចម្រុះខេត្តបន្ទាយមានជ័យចុះពិនិត្យ និងពន្យល់បន្ថែមដល់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់ និងបម្រាមគោចរ ក្រុងប៉ោយប៉ែត។ ដោយមានការសហការណ៍នូវកិច្ចការជាច្រើនកន្លងមករវាងខុទ្ទការល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋបាលខេត្តបន្ទាយមានជ័យបានជោគជ័យជាហូរហែរ មកដល់ពេលនេះក្រុងប៉ោយប៉ែតកំពុងរងការរីករាលដាលជម្ងឺកូវីដ-១៩ រដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ក្រុងប៉ោយប៉ែត និងបានចេញបម្រាមគោចរ ចាប់ពីម៉ោង៨យប់។ ឯកឧត្តមនាយករងខុទ្ទកាល័យ រួមជាមួយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យផ្ទាល់តំបន់បិទខ្ទប់ និងពន្យល់ដល់ប្រជាពលរដ្ឋ ក្នុងតំបន់នោះឲ្យលម្អិត ពីការរីករាលដាលនៃកូវវីដ១៩ ។
ជាមួយគ្នានោះឯកឧត្តមប៉ាន់ខែម ប៊ុនថនបានបញ្ជាក់ នូវប្រយោគ២ឃ្លាប្រកបដោយអត្ថន័យថា
– សូមជឿជាក់និងអនុវត្តន៍អោយខាងតែបាននូវការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល
– យើងខ្ញុំធ្វើដើម្បីបងប្អូនទាំងអស់គ្នា ដូច្នេះសូមបងប្អូនយោគយល់ និងសូមបងប្អូនធ្វើដើម្បីសុវត្ថិភាពរបស់ខ្លួនគឺជាការចូលរួមប្រកបដោយប្រសិទ្ធិភាព