(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មី ។
ក្នុងសេចក្ដីសម្រេចនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន រួមទាំងសមាជិកចំនួន៧នាក់ទៀតផងដែរ។
ក្រុមការងារនេះ មានតួនាទី និងភារកិច្ច ចុះសិក្សា និងស្រាវជ្រាវលើសំណើ សុំបង្កើតភូមិថ្មីរបស់រដ្ឋបាលរាជធានី ខេត្ត, រៀបចំរបាយការណ៍ ស្តីពីលទ្ធផលសម្រេចបាន និងវឌ្ឍនភាពការងារ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច និងផ្តល់យោបល់ដឹកនាំ ពិនិត្យ វាយតម្លៃ និងលើកយោបល់ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់៕