(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី៩ ដែលកងពលតូចលេខ៧០ បានរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៩.៥៨២នាក់ ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖
ទី១-សង្កាត់ស្ទឹងមានជ័យ១ នៅសាលាបឋមសិក្សាសឡា
ទី២-សង្កាត់ស្ទឹងមានជ័យ២ នៅសាលាបឋមសិក្សាស្ទឹងមានជ័យ ទី៣-សង្កាត់ស្ទឹងមានជ័យ៣ នៅបុរី លឹម ឈាងហាក់
ទី៤-សង្កាត់ចោមចៅ១ នៅសួនកាណាឌីយ៉ា ផ្លូវវេងស្រេង
ទី៥-សង្កាត់ចោមចៅ២ នៅសាលាបឋមសិក្សាគោកបញ្ជាន់ ទី៦-សង្កាត់ចោមចៅ៣ នៅផ្សារ លន សុីធី ចោមចៅ៕











