លោកជំទាវ សាយ ចាន់ណាក់ អញ្ជើញនាំយកបច្ច័យរបស់សម្តេចប្រធានព្រឹទ្ធសភា ជូនក្រុមគ្រួសារសពឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ឆាយ


នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនក្រុមគ្រួសារសពឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ឆាយ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នៅនាយកដ្ឋានសិល្បៈ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
On the afternoon of 16 June 2021, Her H.E. Say Channak, Deputy Chief of the Cabinet of Senate’s President, paid her last respects to Grandmother Em Theay, the elder of the Royal Ballet, who has passed away on 15 June 2021.