សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តមឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (VANTHONG KONGMANY) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមឧត្តមសេនីយ៍ឯក លឿង តាមក្វាង (LUONG TAM QUANG) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។



